គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ម៉ាកុស 13:7 - ព្រះគម្ពីរខ្មែរសាកល កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម កុំភ័យស្លន់ស្លោឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ Khmer Christian Bible នៅពេលអ្នករាល់គ្នាឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម នោះកុំជ្រួលច្របល់អី ការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង ហើយពីសូរចំបាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ អាល់គីតាប កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ |
គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ទោះបីជាកងទ័ពបោះទ័ពទាស់នឹងខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំនឹងមិនខ្លាចឡើយ; ទោះបីជាមានចម្បាំងកើតឡើងទាស់នឹងខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ដែរ។
កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ
“កុំហៅថាការឃុបឃិត ចំពោះអ្វីដែលប្រជាជននេះហៅថាការឃុបឃិតនោះឡើយ។ កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំតក់ស្លុតដែរ។
វេទនាដល់ពិភពលោកហើយ ដោយសារតែសេចក្ដីបណ្ដាលឲ្យជំពប់ដួល។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួលត្រូវតែមក ប៉ុន្តែវេទនាដល់អ្នកដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។
នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
មានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានរញ្ជួយផែនដី និងទុរ្ភិក្ស។ ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។