Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 13:6 - ព្រះគម្ពីរខ្មែរសាកល

6 មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយ​ថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា៖ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​នាម​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

សូមមើលជំពូក ចម្លង




ម៉ាកុស 13:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង ហើយ​បោកបញ្ឆោត​មនុស្ស​ជាច្រើន​;


ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជា​ព្រះ​គ្រីស្ទ’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ ដើម្បី​នាំ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ឲ្យវង្វេង ប្រសិនបើ​អាច​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​។


កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម កុំ​ភ័យស្លន់ស្លោ​ឡើយ​។ ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ​។


ខ្ញុំ​បាន​មក​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួល​ខ្ញុំ​ទេ​; ប្រសិនបើ​មាន​អ្នកដទៃ​មក​ក្នុង​នាម​របស់ខ្លួន​គេ អ្នករាល់គ្នា​នឹង​ទទួល​អ្នកនោះ​វិញ​។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន’។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”។


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម