បន្ទាប់មក ព្រះអង្គយាងចាកចេញពីណាសារ៉ែត ទៅគង់នៅកាពើណិមដែលជាទីក្រុងនៅមាត់បឹង ក្នុងតំបន់សាប់យូឡូន និងណែបថាលី។
ម៉ាកុស 1:21 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវ និងពួកសិស្សបានចូលទៅកាពើណិម។ ដល់ថ្ងៃសប្ប័ទភ្លាម ព្រះអង្គក៏យាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ Khmer Christian Bible ពួកគេចូលក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះយេស៊ូក៏យាងចូលក្នុងសាលាប្រជុំភ្លាម ហើយបានបង្រៀន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេនាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនអ្នកស្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក អាល់គីតាប អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។ |
បន្ទាប់មក ព្រះអង្គយាងចាកចេញពីណាសារ៉ែត ទៅគង់នៅកាពើណិមដែលជាទីក្រុងនៅមាត់បឹង ក្នុងតំបន់សាប់យូឡូន និងណែបថាលី។
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
ភ្លាមនោះ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរ។ ពួកគេក៏ចាកចោលសេបេដេឪពុករបស់ពួកគេ នៅក្នុងទូកជាមួយពួកឈ្នួល ហើយទៅតាមព្រះអង្គ។
នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។
ព្រះអង្គបានយាងទៅប្រកាសដំណឹងល្អតាមសាលាប្រជុំរបស់គេនៅក្នុងកាលីឡេទាំងមូល ព្រមទាំងដេញអារក្សឲ្យចេញផង។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ក្រោកឡើងពីទីនោះ ហើយយាងទៅស្រុកយូឌា និងត្រើយម្ខាងទន្លេយ័រដាន់។ ហ្វូងមនុស្សមកជុំគ្នានៅឯព្រះអង្គសាជាថ្មី ព្រះអង្គក៏បង្រៀនពួកគេម្ដងទៀតដូចសព្វដង។
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូវយាងចូលទៅកាពើណិមម្ដងទៀត។ គេឮថាព្រះអង្គគង់នៅក្នុងផ្ទះ
ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំម្ដងទៀត។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។
លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គទ្រង់ចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែលកំពុងស្ដាប់ក៏ស្ងើច ទាំងពោលថា៖ “តើអ្នកនេះបានសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលប្រទានដល់អ្នកនេះជាអ្វី? ការអស្ចារ្យបែបនេះកើតឡើងដោយដៃរបស់គាត់យ៉ាងដូចម្ដេច?
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។
ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។
ប៉ូលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់គាត់ ហើយជជែកជាមួយពួកគេពីគម្ពីរក្នុងបីថ្ងៃសប្ប័ទ
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។