Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:21 - អាល់គីតាប

21 អ៊ីសា​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេស៊ូវ និងពួកសិស្ស​បាន​ចូល​ទៅ​កាពើណិម​។ ដល់​ថ្ងៃសប្ប័ទ​ភ្លាម ព្រះអង្គ​ក៏​យាង​ចូលទៅ​បង្រៀន​ក្នុង​សាលាប្រជុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក

សូមមើលជំពូក ចម្លង




ម៉ាកុស 1:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់‌យូឡូន និង​តំបន់​ណែប‌ថាលី


អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។


អ៊ីសា​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​អ៊ីសា​ទៅ ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។


អ៊ីសា និង​សិស្ស​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អន‌ទ្រេ យ៉ាកកូប និង​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។


អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។


អ៊ីសា​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ផង។


អ៊ីសា​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​អ៊ីសា​សា​ជា​ថ្មី អ៊ីសា​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​គាត់។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក អ៊ីសា​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា អ៊ីសា​នៅ​ក្នុង​ផ្ទះ។


អ៊ីសា​ចូល​ទៅ​សាលា​ប្រជុំ​ម្ដង​ទៀត នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។


លុះ​ដល់​ថ្ងៃ​ជំអាត់ អ៊ីសា​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ កើត​ឡើង​ដោយ​វិធី​ណា?


អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​សូរ៉កា​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​នរ៉កា​វិញ»។


ថ្ងៃ​មួយ ជា​ថ្ងៃ​ជំអាត់ អ៊ីសា​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។


អ៊ីសា​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​គាត់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់។ អ៊ីសា​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គីតាប។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។


លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់ ព្រម​ទាំង​វែក​ញែក​គីតាប​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​ជំអាត់ ក្នុង​អំឡុង​បី​សបា្ដហ៍។


រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម