អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។
ភីលេម៉ូន 1:6 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំអធិស្ឋានឲ្យការប្រកបគ្នានៃជំនឿរបស់អ្នកមានប្រសិទ្ធភាព តាមរយៈការយល់ដឹងត្រឹមត្រូវអំពីអស់ទាំងសេចក្ដីល្អដែលនៅក្នុងចំណោមយើងសម្រាប់ព្រះគ្រីស្ទ។ Khmer Christian Bible ដូច្នេះ សូមឲ្យការរួមចំណែកខាងឯជំនឿរបស់អ្នកមានប្រសិទ្ធភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអធិស្ឋានសូមឲ្យការចែកចាយជំនឿរបស់អ្នកមានប្រសិទ្ធភាព ឲ្យបានស្គាល់គ្រប់ទាំងការល្អ ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ត*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំសូមឲ្យសេចក្ដីប្រកបនៃសេចក្ដីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ អាល់គីតាប សូមទ្រង់ប្រទានឲ្យការចែកចាយក្នុងជំនឿ របស់លោកប្អូនជំរុញចិត្ដលោកប្អូនឲ្យយល់ច្បាស់ នូវការល្អគ្រប់យ៉ាងដែលយើងមានក្នុងអាល់ម៉ាហ្សៀស។ |
អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ហើយការសម្ងាត់ក្នុងចិត្តគាត់ក៏ជាក់ច្បាស់ ដូច្នេះ គាត់នឹងថ្វាយបង្គំព្រះដោយក្រាបមុខដល់ដី រួចប្រកាសថា៖ “ព្រះ ពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន!”។
ដ្បិតមានទ្វារដ៏ធំសម្រាប់ការងារដែលមានប្រសិទ្ធភាព បានបើកចំហឲ្យខ្ញុំ ហើយក៏មានអ្នកប្រឆាំងច្រើនដែរ។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
ដោយហេតុនេះ តាំងពីថ្ងៃដែលយើងបានឮអំពីការនេះ យើងក៏អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរ ទាំងទូលសុំឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយការយល់ដឹងត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
គ្នារបស់យើងក៏ត្រូវរៀនឲ្យចេះផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អដើម្បីបំពេញតម្រូវការដែលចាំបាច់ ដើម្បីកុំឲ្យពួកគេទៅជាមនុស្សមិនបង្កើតផលឡើយ។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណានិយាយថាខ្លួនមានជំនឿ ប៉ុន្តែគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី? ជំនឿបែបនេះមិនអាចសង្គ្រោះអ្នកនោះបានទេ មែនទេ?
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
ដូចគ្នាដែរ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលនឹងប្ដីរបស់ខ្លួន។ ធ្វើដូច្នេះ ទោះបីជាមានប្ដីខ្លះមិនព្រមជឿព្រះបន្ទូលក៏ដោយ ក៏ពួកគេនឹងត្រូវឈ្នះបានមកវិញតាមរយៈកិរិយារបស់ប្រពន្ធ ដោយមិនបាច់មានពាក្យសម្ដីអ្វីឡើយ
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។
ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។