ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 3:5 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​;

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​កាត់ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី​ ខ្ញុំ​ជា​ជនជាតិ​អ៊ីស្រាអែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ ជា​ជនជាតិ​ហេព្រើរ​សុទ្ធ​ ហើយ​ខាង‍​គម្ពីរ​វិន័យ ​ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ព័ន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ក្រឹត្យ‌វិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី*

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី

សូមមើលជំពូក

អាល់គីតាប

គឺ​ខ្ញុំ​បាន​ទទួល​ពិធី​ខតាន់​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រ‌អែល​ក្នុង​កុល​សម្ព័ន្ធ​ពុន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ​កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ហ៊ូកុំ​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី

សូមមើលជំពូក



ភីលីព 3:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។


ក្មេងប្រុសដែលមាន​អាយុ​ប្រាំបី​ថ្ងៃ​ក្នុងចំណោម​អ្នករាល់គ្នា ត្រូវតែ​ទទួលពិធីកាត់ស្បែក គឺ​គ្រប់ទាំង​មនុស្សប្រុស​គ្រប់ជំនាន់​របស់អ្នករាល់គ្នា ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស​ណាក៏ដោយ​ដែល​មិនមែន​ជា​ពូជពង្ស​របស់អ្នក​។


ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។


នៅ​ទីនោះ មាន​យុវជន​ជនជាតិហេព្រើរ​ម្នាក់​ជា​ទាសករ​របស់​មេបញ្ជាការ​កងរក្សាអង្គ នៅជាមួយ​យើងខ្ញុំ​។ យើងខ្ញុំ​បាន​រៀបរាប់ប្រាប់​គាត់ នោះ​គាត់​ក៏​កាត់ស្រាយ​យល់សប្តិ​នោះ​ឲ្យ​យើងខ្ញុំ គឺ​បាន​កាត់ស្រាយ​ឲ្យ​តាម​យល់សប្តិ​រៀងៗខ្លួន​។


លុះដល់​ថ្ងៃ​ទីប្រាំបី ពួកគេ​ក៏​មក​ដើម្បី​ធ្វើពិធីកាត់ស្បែក​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់ឈ្មោះ​ថា​សាការី តាម​ឈ្មោះ​ឪពុក​។


នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។


ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី។


“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!”។


នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។


ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។


តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។