Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:59 - ព្រះគម្ពីរខ្មែរសាកល

59 លុះដល់​ថ្ងៃ​ទីប្រាំបី ពួកគេ​ក៏​មក​ដើម្បី​ធ្វើពិធីកាត់ស្បែក​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់ឈ្មោះ​ថា​សាការី តាម​ឈ្មោះ​ឪពុក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

59 លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​បី​ ពួកគេ​បាន​មក​ដើម្បី​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ទារក​នោះ​ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​ សាការី​ តាម​ឈ្មោះ​របស់​ឪពុក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 នៅ​ថ្ងៃ​ទី​ប្រាំ​បី គេ​មក​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ទារក​នោះ ហើយ​គេ​ចង់​ដាក់​ឈ្មោះ​ទារក​នោះ​ថា "សាការី" តាម​ឈ្មោះ​ឪពុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី”​ដូច​ឪពុក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក

សូមមើលជំពូក ចម្លង

អាល់គីតាប

59 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​ខតាន​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាកា‌រីយ៉ា”​ដូច​ឪពុក​ដែរ

សូមមើលជំពូក ចម្លង




លូកា 1:59
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្មេងប្រុសដែលមាន​អាយុ​ប្រាំបី​ថ្ងៃ​ក្នុងចំណោម​អ្នករាល់គ្នា ត្រូវតែ​ទទួលពិធីកាត់ស្បែក គឺ​គ្រប់ទាំង​មនុស្សប្រុស​គ្រប់ជំនាន់​របស់អ្នករាល់គ្នា ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស​ណាក៏ដោយ​ដែល​មិនមែន​ជា​ពូជពង្ស​របស់អ្នក​។


នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។


ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។


ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម