Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ពេល​លោក​ប៉ូល​ដឹង​ថា​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​មាន​គណៈ​សាឌូស៊ី​ និង​គណៈ​ផារិស៊ី​ ដូច្នេះ​ គាត់​ក៏​ស្រែក​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជា​កូនចៅ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ គេ​ជំនុំជម្រះ​ខ្ញុំ​នេះ​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បងប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូស៊ី និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។


នៅ​ថ្ងៃ​នោះ មាន​ពួកសាឌូស៊ី​ដែល​និយាយថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរ​ព្រះអង្គ


ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


នៅ​ថ្ងៃបន្ទាប់ ដោយ​មេបញ្ជាការ​ចង់​ដឹង​យ៉ាងច្បាស់លាស់​នូវ​មូលហេតុ​ដែល​ប៉ូល​ត្រូវ​ពួក​ជនជាតិយូដា​ចោទប្រកាន់ ដូច្នេះ​លោក​ក៏​ស្រាយ​ប៉ូល ហើយ​បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​មកជួបជុំគ្នា រួច​នាំ​ប៉ូល​មក​ឲ្យឈរ​នៅមុខ​ពួកគេ​។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


ប៉ូល​សម្លឹងមើល​ទៅ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “បងប្អូន​អើយ រហូតមកដល់​ថ្ងៃ​នេះ ខ្ញុំ​បាន​រស់នៅ​ដោយ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ទាំងស្រុង​នៅចំពោះ​ព្រះ”។


ដូច្នេះ ឥឡូវនេះ សូម​អស់លោក​ជាមួយនឹង​ក្រុមប្រឹក្សា ស្នើ​មេបញ្ជាការ​ឲ្យ​នាំ​វា​ចុះមក​ជួប​អស់លោក ដោយ​ធ្វើដូចជា​អស់លោក​ចង់​ពិនិត្យពិច័យមើល​ឲ្យ​រឹតតែច្បាស់ថែមទៀត រីឯ​យើងខ្ញុំ​នឹង​ត្រៀមជាស្រេច​ដើម្បី​សម្លាប់​វា មុន​នឹង​វា​មកដល់”។


គាត់​និយាយ​ថា​៖ “ពួកយូដា​បាន​ព្រមព្រៀងគ្នា​នឹង​សុំ​លោក​ឲ្យ​នាំ​ប៉ូល​ចុះទៅ​ជួប​ក្រុមប្រឹក្សា​នៅ​ថ្ងៃស្អែក ដោយ​ធ្វើដូចជា​ចង់​សាកសួរ​អំពី​រឿង​គាត់​ឲ្យ​រឹតតែច្បាស់ថែមទៀត​។


កាល​គាត់​និយាយ​ដូច្នេះ ក៏​មាន​ការប្រកែក​កើតឡើង​រវាង​ពួកផារិស៊ី និង​ពួកសាឌូស៊ី ហើយ​អង្គប្រជុំ​ក៏​បាក់បែកគ្នា​។


ដោយ​មាន​សេចក្ដីសង្ឃឹម​លើ​ព្រះ ដែល​ខ្លួន​អ្នកទាំងនេះ​ផ្ទាល់​ក៏​ទន្ទឹងរង់ចាំ​ដែរ គឺថា​នឹង​មាន​ការរស់ឡើងវិញ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​។


ឬ​អំពី​ពាក្យ​មួយ​នេះ​ដែល​ខ្ញុំ​បាន​ស្រែក កាល​ខ្ញុំ​ឈរ​នៅកណ្ដាលចំណោម​ពួកគេ ថា​: ‘ថ្ងៃនេះ ខ្ញុំ​កំពុង​ត្រូវ​អ្នករាល់គ្នា​កាត់ក្ដី​អំពី​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!’”។


ហេតុនេះហើយបានជា​ខ្ញុំ​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​មក​ជួប និង​សន្ទនា ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារតែ​សេចក្ដីសង្ឃឹម​នៃ​អ៊ីស្រាអែល”។


ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​;


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


សេចក្ដីសង្ឃឹម​ដែល​យើង​មាន​នេះ ដូចជា​យុថ្កា​នៃ​ព្រលឹង ដែល​ប្រាកដប្រជា និង​មាំមួន ព្រមទាំង​ចូលទៅ​ខាងក្នុង​វាំងនន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម