ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ភីលីព 2:30 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគាត់ស្ទើរតែនឹងស្លាប់ដោយសារតែកិច្ចការរបស់ព្រះគ្រីស្ទ ដោយបានប្រថុយជីវិត ដើម្បីបំពេញភាពខ្វះខាតក្នុងការបម្រើរបស់អ្នករាល់គ្នាដល់ខ្ញុំ៕ Khmer Christian Bible ព្រោះដោយសារកិច្ចការរបស់ព្រះគ្រិស្ដ គាត់ស្ទើរតែស្លាប់ទៅហើយ គាត់បានប្រថុយជីវិតដើម្បីបំពេញភាពខ្វះខាតក្នុងកិច្ចការរបស់អ្នករាល់គ្នាសម្រាប់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ត គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្ដីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ។ អាល់គីតាប ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់អាល់ម៉ាហ្សៀស គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។ |
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ពួកគាត់បានប្រថុយជីវិតរបស់ខ្លួនជំនួសជីវិតរបស់ខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ដែលអរគុណពួកគាត់ គឺទាំងក្រុមជំនុំទាំងអស់របស់សាសន៍ដទៃក៏អរគុណពួកគាត់ដែរ។
ដ្បិតភាពដែលរមែងតែងតែសាបសូន្យនេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់។
ប្រសិនបើធីម៉ូថេមកដល់ សូមយកចិត្តទុកដាក់ឲ្យគាត់បាននៅដោយឥតភ័យខ្លាចជាមួយអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការងាររបស់ព្រះអម្ចាស់ដូចខ្ញុំដែរ។
ខ្ញុំអរសប្បាយនឹងការមកដល់របស់ស្ទេផាណាស ភ័រទូណាតុស និងអ័ខៃកុស ពីព្រោះអ្នកទាំងនោះបានបំពេញជំនួសអវត្តមានរបស់អ្នករាល់គ្នា
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
ដូច្នេះ សេចក្ដីស្លាប់កំពុងចេញឥទ្ធិពលនៅក្នុងយើង រីឯអ្នករាល់គ្នាវិញ ជីវិតកំពុងចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នា។
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
ជាការពិត គាត់បានឈឺស្ទើរតែស្លាប់ ប៉ុន្តែព្រះទ្រង់មេត្តាករុណាដល់គាត់ ហើយមិនគ្រាន់តែដល់គាត់ប៉ុណ្ណោះទេ គឺដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខព្រួយថែមលើទុក្ខព្រួយឡើយ។
ខ្ញុំអរសប្បាយក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដែលនៅទីបំផុត អ្នករាល់គ្នាបាននឹកដល់ខ្ញុំសាជាថ្មីឡើងវិញនៅឥឡូវនេះ។ អ្នករាល់គ្នាបាននឹកដល់ខ្ញុំមែន គ្រាន់តែមិនមានឱកាសបង្ហាញប៉ុណ្ណោះ។
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ឃុំឃាំងដើម្បីដំណឹងល្អ
ពួកគេបានឈ្នះវាដោយព្រះលោហិតរបស់កូនចៀម និងដោយពាក្យនៃទីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះបីជាត្រូវស្លាប់ក៏ដោយ។