Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:30 - Khmer Christian Bible

30 ព្រោះ​ដោយសារ​កិច្ចការ​របស់​ព្រះគ្រិស្ដ​ គាត់​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​ គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​បំពេញ​ភាព​ខ្វះខាត​ក្នុង​កិច្ចការ​របស់​អ្នក​រាល់គ្នា​សម្រាប់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ដ្បិត​គាត់​ស្ទើរតែនឹងស្លាប់​ដោយសារតែ​កិច្ចការ​របស់​ព្រះ​គ្រីស្ទ ដោយ​បាន​ប្រថុយជីវិត ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុង​ការបម្រើ​របស់អ្នករាល់គ្នា​ដល់​ខ្ញុំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ត គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បងប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះ‌គ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។

សូមមើលជំពូក ចម្លង




ភីលីព 2:30
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​


ដ្បិត​ពួកគេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ ហើយ​មិន​គ្រាន់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អរគុណ​ពួកគេ​ ​គឺ​ក្រុមជំនុំ​សាសន៍​ដទៃ​ទាំង​អស់​ក៏​អរគុណ​ពួកគេ​ដែរ។​


ដ្បិត​រូបកាយ​ដែល​ពុក​រលួយ​នេះ​ ត្រូវ​តែ​ពាក់​ភាព​មិន​ពុក​រលួយ​ ហើយ​រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​តែ​ពាក់​ភាព​មិន​ចេះ​ស្លាប់​


បើ​ធីម៉ូថេ​មក​ដល់​ ចូរ​ធានា​ថា​ គាត់​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ដោយ​ឥត​បារម្ភ​ ព្រោះ​គាត់​ក៏​បម្រើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ​


ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​ការ​មក​ដល់​របស់​លោក​ស្ទេផាណាស​ លោក​ភ័រទូណាស​ និង​លោក​អ័ខៃកុស​ ព្រោះ​ពួកគេ​បាន​បំពេញ​សេចក្ដី​ខ្វះខាត​របស់​អ្នក​រាល់គ្នា​


រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​


ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​ធ្វើ​ការ​ក្នុង​យើង​ ប៉ុន្ដែ​ជីវិត​ធ្វើ​ការ​ក្នុង​អ្នក​រាល់គ្នាវិញ​


ហើយ​ទោះបី​ត្រូវ​ច្រូច​ខ្ញុំ​លើ​យញ្ញ​បូជា​ និង​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មាន​អំណរ​ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍​


មែន​ហើយ​ គាត់​ឈឺ​ធ្ងន់​ស្ទើរ​តែ​ស្លាប់​មែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មេត្ដា​ដល់​គាត់​ ហើយ​មិន​មែន​តែ​គាត់​ប៉ុណ្ណោះ​ទេ​ ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​លើ​ទុក្ខ។​


ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់​ដែល​អ្នក​រាល់គ្នា​បាន​គិត​ដល់​ខ្ញុំ​ជា​ថ្មី​នៅ​ទីបំផុត​នេះ​ ដ្បិត​អ្នក​រាល់គ្នា​ពិត​ជា​បាន​គិត​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​គ្មាន​ឱកាស​


ដ្បិត​ខ្ញុំ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​ហូរហៀរ​ទៀត​ផង‍។​ ខ្ញុំ​បាន​ទទួល​អ្វីៗ​គ្រប់គ្រាន់​ហើយ​ពី​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេប៉ាប្រូឌីត​ គឺ​ជា​តង្វាយ​ដ៏​សែន​ក្រអូប​ ជា​យញ្ញ​បូជា​ដែល​ព្រះជាម្ចាស់​ទទួល​យក​ទាំង​សព្វ​ព្រះហឫទ័យ‍។​


ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ​ណាស់​ ដើម្បី​ឲ្យ​គាត់​បម្រើ​ខ្ញុំ​ជំនួស​អ្នក​ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ​


ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម