ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
ទំនុកតម្កើង 97:11 - ព្រះគម្ពីរខ្មែរសាកល ពន្លឺត្រូវបានសាបព្រោះសម្រាប់មនុស្សសុចរិត ហើយអំណរត្រូវបានសាបព្រោះសម្រាប់អ្នកដែលមានចិត្តទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពន្លឺបំភ្លឺមនុស្សសុចរិត ហើយមនុស្សដែលមានចិត្តទៀងត្រង់ នឹងមានអំណរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពន្លឺបានសាបព្រោះទៅ សំរាប់មនុស្សសុចរិត នឹងសេចក្ដីអំណរ សំរាប់មនុស្សដែលមានចិត្តទៀងត្រង់ អាល់គីតាប មានពន្លឺបំភ្លឺមនុស្សសុចរិត ហើយមនុស្សដែលមានចិត្តទៀងត្រង់ នឹងមានអំណរសប្បាយ។ |
ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ!
បើធ្វើដូច្នេះ ពន្លឺរបស់អ្នកនឹងធ្លាយចេញមកដូចជាពន្លឺអរុណ ហើយការជាសះស្បើយរបស់អ្នកនឹងដុះឡើងយ៉ាងឆាប់ រីឯសេចក្ដីសុចរិតរបស់អ្នកនឹងដើរនៅមុខអ្នក ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារខាងក្រោយអ្នក។
ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។
ខ្ញុំមកជាពន្លឺក្នុងពិភពលោក ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹតឡើយ។
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។
នៅទីនោះនឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។