ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទំនុកតម្កើង 94:16 - ព្រះគម្ពីរខ្មែរសាកល តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់? តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួក អ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួក ដែលប្រព្រឹត្តការទុច្ចរិត អាល់គីតាប តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់? តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? |
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង! សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង!
សូមរំដោះទូលបង្គំពីអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសង្គ្រោះទូលបង្គំពីមនុស្សបង្ហូរឈាមផង!
ព្រះអង្គទតឃើញថា គ្មានអ្នកណាម្នាក់ឡើយ ព្រះអង្គទ្រង់នឹកឆ្ងល់ថា គ្មានអ្នកណាអង្វរជំនួស ដូច្នេះព្រះពាហុរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះដល់ព្រះអង្គ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គក៏ទ្រទ្រង់ព្រះអង្គ។
យើងក៏រំពៃមើល ប៉ុន្តែគ្មានអ្នកណាជួយទេ យើងក៏នឹកឆ្ងល់ដែលគ្មានអ្នកណាគាំទ្រសោះ ដូច្នេះដើមដៃរបស់យើងបាននាំមកនូវសេចក្ដីសង្គ្រោះដល់យើង ហើយសេចក្ដីក្ដៅក្រហាយរបស់យើងក៏ទ្រទ្រង់យើង។
អ្នកដែលមិននៅខាងខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។
ដូច្នេះ យើងត្រូវតែទទួលមនុស្សបែបនេះ ដើម្បីឲ្យយើងបានជាអ្នករួមការងារសម្រាប់សេចក្ដីពិត។