ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 93:3 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទឹកជំនន់​បាន​ជន់ឡើង ទឹកជំនន់​បាន​បន្លឺ​សំឡេង​របស់វា​ឡើង ទឹកជំនន់​បាន​លើក​រលក​របស់វា​ឡើង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ជំនន់​បាន​ជន់​ឡើង ជំនន់​បាន​បន្លឺ​សំឡេង​ឡើង គឺ​ជំនន់​បាន​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹកគគ្រេង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹក‌គគ្រេង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ជំនន់​បាន​ជន់​ឡើង​ជា​ធំ ជំនន់​ទាំង​ប៉ុន្មាន​បាន​បន្លឺ​សំឡេង​ឡើង ជំនន់​ទាំង​នោះ​បាន​កំរើក​ឡើង​ជា​រលក​ផ្ទប់​ច្រាំង

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹក‌គគ្រេង។

សូមមើលជំពូក



ទំនុកតម្កើង 93:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដីចង្រៃ​ក៏​បំភ័យ​ខ្ញុំ​;


ទោះបីជា​ទឹក​សមុទ្រ​គ្រហឹម ទាំង​បែកពពុះ ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​ដោយសារ​វា​ខ្ជោលឡើង​ក៏ដោយ​។ សេឡា


មាន​ទន្លេ​មួយ ដែល​ដៃទន្លេ​របស់វា​ធ្វើឲ្យ​ទីក្រុង​របស់​ព្រះ​អរសប្បាយ​; ទីក្រុងនោះជា​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


ចូរឲ្យ​បណ្ដាមេឃ​អរសប្បាយ ចូរឲ្យ​ផែនដី​ត្រេកអរ ចូរឲ្យ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ​គ្រហឹមឡើង


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


ពស់​នោះ​បាន​ព្រួស​ទឹក​ចេញពី​មាត់​របស់​វា ដូចជា​ទន្លេ​តាមពីក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ទៅតាមទឹកជំនន់​។


ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។