ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 91:11 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់ព្រះអង្គ​អំពី​អ្នក ឲ្យ​ថែរក្សា​អ្នក​ក្នុង​អស់ទាំង​ផ្លូវ​របស់អ្នក​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ ពួក​ទេវតា​ជួយ​អ្នក ពួក​ទេវតា​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ ពី​ដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អុលឡោះ‌តាអាឡា​នឹង​បញ្ជា​ឲ្យ ពួក​ម៉ាឡា‌អ៊ីកាត់​ជួយ​អ្នក ពួក​ម៉ាឡា‌អ៊ីកាត់​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

សូមមើលជំពូក



ទំនុកតម្កើង 91:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! យើង​នៅជាមួយ​អ្នក យើង​នឹង​ថែរក្សា​អ្នក​នៅ​គ្រប់​កន្លែងដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​មក​ទឹកដី​នេះ​វិញ ដ្បិត​យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ឡើយ រហូតដល់​យើង​បាន​បំពេញឲ្យសម្រេច​នូវ​អ្វីដែល​យើង​បាន​សន្យា​ដល់​អ្នក”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


សូម​ធ្វើជា​ថ្មដា​នៃ​ជម្រក​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំបាន​ចូលមក​ជានិច្ច​; ព្រះអង្គ​បាន​បង្គាប់​ឲ្យ​សង្គ្រោះ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​នៃទូលបង្គំ​។


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។


រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ”។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕