ឱព្រះអើយ យើងខ្ញុំបានឮនឹងត្រចៀកយើងខ្ញុំ គឺដូនតារបស់យើងខ្ញុំបានប្រាប់យើងខ្ញុំ នូវកិច្ចការដែលព្រះអង្គបានធ្វើនៅសម័យរបស់ពួកគាត់ គឺនៅសម័យបុរាណ។
ទំនុកតម្កើង 90:16 - ព្រះគម្ពីរខ្មែរសាកល សូមសម្ដែងកិច្ចការរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសម្ដែងអានុភាពរបស់ព្រះអង្គដល់កូនចៅរបស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសម្តែងឲ្យយើងខ្ញុំបានឃើញ ស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្តែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ ដល់ពួកអ្នកបំរើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង អាល់គីតាប សូមសំដែងឲ្យយើងខ្ញុំបានឃើញ ស្នាដៃរបស់ទ្រង់ ហើយសំដែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ទ្រង់ផង។ |
ឱព្រះអើយ យើងខ្ញុំបានឮនឹងត្រចៀកយើងខ្ញុំ គឺដូនតារបស់យើងខ្ញុំបានប្រាប់យើងខ្ញុំ នូវកិច្ចការដែលព្រះអង្គបានធ្វើនៅសម័យរបស់ពួកគាត់ គឺនៅសម័យបុរាណ។
ទូលបង្គំនឹងជញ្ជឹងគិតអំពីអស់ទាំងកិច្ចការរបស់ព្រះអង្គ ក៏នឹងសញ្ជឹងគិតអំពីការប្រព្រឹត្តរបស់ព្រះអង្គផង។
ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យទូលបង្គំអរសប្បាយដោយកិច្ចការរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកហ៊ោសប្បាយចំពោះស្នាព្រះហស្តរបស់ព្រះអង្គ!