ទំនុកតម្កើង 90:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ ដល់ពួកអ្នកបំរើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 សូមសម្ដែងកិច្ចការរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសម្ដែងអានុភាពរបស់ព្រះអង្គដល់កូនចៅរបស់ពួកគេផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 សូមសម្តែងឲ្យយើងខ្ញុំបានឃើញ ស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្តែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។ សូមមើលជំពូកអាល់គីតាប16 សូមសំដែងឲ្យយើងខ្ញុំបានឃើញ ស្នាដៃរបស់ទ្រង់ ហើយសំដែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ទ្រង់ផង។ សូមមើលជំពូក |
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង