Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 92:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​អរសប្បាយ​ដោយ​កិច្ចការ​របស់ព្រះអង្គ ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​ចំពោះ​ស្នាព្រះហស្ត​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់​អើយ កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ បាន​នាំ​ឲ្យ​ទូលបង្គំ​មាន​អំណរ​ដ៏​លើស‌លុប ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន សេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ ទូលបង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឱ​អុលឡោះ‌តាអាឡា​អើយ កិច្ចការ​ដែល​ទ្រង់​ធ្វើ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ដ៏​លើស‌លប់ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ស្នា‌ដៃ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 92:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នៅស្ថិតស្ថេរ​ជារៀងរហូត សូមឲ្យ​ព្រះយេហូវ៉ា​បាន​អរសប្បាយ​នឹង​ស្នាព្រះហស្ត​របស់ព្រះអង្គ​!


សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​ធំអស្ចារ្យ​សម្រាប់​យើង ដូច្នេះ​យើង​អរសប្បាយ​។


ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា​ដោយ​ពិណហាប ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!


សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូមឲ្យ​អស់ទាំង​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​បាន​អួត​ផង​!​៕


ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ


សូម​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សម្ដែង​អានុភាព​របស់ព្រះអង្គ​ដល់​កូនចៅ​របស់ពួកគេ​ផង​។


ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ


ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។


ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ​! ព្រះអង្គ​តែងតែ​នាំ​យើង​ឲ្យមានជ័យជម្នះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​សាយ​ក្លិនក្រអូប​នៃ​ចំណេះដឹង​អំពី​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង​។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម