ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 86:4 - ព្រះគម្ពីរខ្មែរសាកល

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូមឲ្យ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​បាន​អរសប្បាយ​ផង ដ្បិត​ទូលបង្គំ​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

សូម​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មាន​អំណរ​សប្បាយ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 86:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លើក​ព្រលឹង​របស់ទូលបង្គំ​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!


សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។


ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា


ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ផ្ទុយទៅវិញ ចូរ​រីករាយ ហើយ​ត្រេកអរ​ជារៀងរហូត​ចំពោះ​អ្វីដែល​យើង​បាន​និម្មិតបង្កើត​នោះ ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​យេរូសាឡិម​សម្រាប់ជា​អំណរ ក៏​នឹង​និម្មិតបង្កើត​ប្រជាជន​របស់នាង​សម្រាប់ជា​សេចក្ដីរីករាយ​។