សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង!
ទំនុកតម្កើង 86:17 - ព្រះគម្ពីរខ្មែរសាកល សូមសម្ដែងទីសម្គាល់នៃព្រះហឫទ័យសន្ដោសដល់ទូលបង្គំផង ដើម្បីឲ្យអ្នកដែលស្អប់ទូលបង្គំមើលឃើញ ហើយអាម៉ាស់មុខ; ដ្បិតគឺព្រះអង្គហើយ ព្រះយេហូវ៉ាអើយ ដែលបានជួយទូលបង្គំ និងបានកម្សាន្តចិត្តទូលបង្គំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសម្ដែងទីសម្គាល់មួយ ពីសេចក្ដីល្អដល់ទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាស ដោយសារតែព្រះអង្គ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានជួយទូលបង្គំ ហើយបានកម្សាន្តចិត្តទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ ចំពោះទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ ឃើញ ហើយត្រូវអាម៉ាស់។ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជួយសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមសំដែងទីសំគាល់១ពីសេចក្ដីល្អ ដែលនឹងប្រោសដល់ទូលបង្គំ ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាសវិញ ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ ហើយកំសាន្តចិត្តនៃទូលបង្គំហើយ។ អាល់គីតាប សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះខ្ញុំ ដើម្បីឲ្យអស់អ្នកដែលស្អប់ខ្ញុំ ឃើញ ហើយត្រូវអាម៉ាស់។ ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេដែលជួយសង្គ្រោះ និងសំរាលទុក្ខខ្ញុំ។ |
សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង!
ខ្ញុំបានទន្ទឹងរង់ចាំព្រះយេហូវ៉ាដោយអត់ធ្មត់ នោះព្រះអង្គក៏បែរមករកខ្ញុំ ហើយសណ្ដាប់សម្រែករបស់ខ្ញុំ។
យើងខ្ញុំលែងឃើញសញ្ញាសម្គាល់របស់យើងខ្ញុំទៀតហើយ ក៏គ្មានព្យាការីទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំដឹងថាដល់ពេលណាឡើយ។
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕
ត្រូវប្រគល់មនុស្សបែបនេះទៅសាតាំង ដោយនូវព្រះចេស្ដារបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ឲ្យសាច់ឈាមអ្នកនោះត្រូវបំផ្លាញ ដើម្បីឲ្យវិញ្ញាណរបស់អ្នកនោះបានសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់។