សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ទំនុកតម្កើង 86:10 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គទ្រង់ធំឧត្ដម ក៏ធ្វើកិច្ចការដ៏អស្ចារ្យដែរ; ព្រះអង្គតែមួយប៉ុណ្ណោះជាព្រះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គធំ ហើយធ្វើការយ៉ាងអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង អាល់គីតាប ដ្បិតអុលឡោះដ៏ឧត្តុង្គឧត្ដម ទ្រង់ធ្វើការអស្ចារ្យ មានតែទ្រង់ប៉ុណ្ណោះដែលជាម្ចាស់។ |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ព្រះអម្ចាស់នៃទូលបង្គំអើយ នៅក្នុងចំណោមព្រះនានា គ្មានព្រះណាដូចព្រះអង្គឡើយ ហើយក៏គ្មានកិច្ចការណាដូចកិច្ចការរបស់ព្រះអង្គដែរ!
“ព្រះយេហូវ៉ានៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល ដែលគង់លើចេរ៉ូប៊ីនអើយ! ព្រះអង្គ គឺព្រះអង្គតែមួយប៉ុណ្ណោះ ជាព្រះនៃអាណាចក្រទាំងអស់នៅលើផែនដី; គឺព្រះអង្គហើយ ដែលបង្កើតផ្ទៃមេឃ និងផែនដី។
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“បទបញ្ជាសំខាន់ជាងគេគឺ: ‘អ៊ីស្រាអែលអើយ ចូរស្ដាប់! ព្រះអម្ចាស់ដ៏ជាព្រះនៃយើង ជាព្រះអម្ចាស់តែមួយអង្គគត់។
ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
ព្រះមានតែមួយ——ជាព្រះបិតានៃអ្វីៗទាំងអស់ ដែលគង់នៅលើអ្វីៗទាំងអស់ តាមរយៈអ្វីៗទាំងអស់ និងក្នុងអ្វីៗទាំងអស់។
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។