Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 86:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ នៅក្នុងចំណោម​ព្រះ​នានា គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ឡើយ ហើយក៏​គ្មាន​កិច្ចការ​ណា​ដូច​កិច្ចការ​របស់ព្រះអង្គ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះ គ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយ ក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 86:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មែនហើយ ខ្ញុំ​ដឹងថា​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ដឹងថា​ព្រះអម្ចាស់​របស់យើង​ទ្រង់​ធំជាង​អស់ទាំង​ព្រះ​។


គឺ​ដល់​ព្រះអង្គ​តែមួយប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ​យ៉ាងធំ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ដ្បិត​តើ​មាន​អ្នកណា​នៅលើ​មេឃ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ព្រះយេហូវ៉ា​បាន​? តើ​មាន​អ្នកណា​ក្នុងចំណោម​កូន​ទាំងឡាយ​របស់​ព្រះ ដែល​ដូច​ព្រះយេហូវ៉ា​?


ព្រះអង្គ​ជា​ព្រះ​ដែល​គួរឲ្យកោតខ្លាច​យ៉ាងខ្លាំង​នៅក្នុង​អង្គប្រជុំ​របស់​វិសុទ្ធជន ហើយ​គួរឲ្យស្ញែងខ្លាច​ជាង​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ​ទៅទៀត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​នរណា​ខ្លាំងពូកែ​ដូច​ព្រះអង្គ​? ព្រះយេហូវ៉ា​អើយ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ជុំវិញ​ព្រះអង្គ​!


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ធំឧត្ដម ហើយ​ជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​អស់ទាំង​ព្រះ​។


ដូច្នេះ តើ​អ្នករាល់គ្នា​ប្រដូច​ព្រះ​នឹង​នរណា​? តើ​អ្នករាល់គ្នា​ប្រៀបធៀប​ព្រះអង្គ​ជាមួយ​ទ្រង់ទ្រាយ​អ្វី​?


ដូច្នេះ អង្គ​ដ៏វិសុទ្ធ​មានបន្ទូលថា​៖ “តើ​អ្នករាល់គ្នា​ប្រដូច​យើង​នឹង​អ្នកណា​ឲ្យ​យើង​ស្មើ​នឹងអ្នកនោះ​?”។


ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម