គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ; គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ; គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។
ទំនុកតម្កើង 83:3 - ព្រះគម្ពីរខ្មែរសាកល ពួកគេឃុបឃិតគ្នារកឧបាយកលទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រឹក្សាគ្នាទាស់នឹងអ្នកដែលព្រះអង្គរក្សាទុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រឹក្សាគ្នាបង្កើតឧបាយ ទាស់នឹងប្រជារាស្ត្រព្រះអង្គ ហើយគិតគូរគ្នាទាស់នឹងអស់អ្នក ដែលព្រះអង្គការពារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ព្រះអង្គ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង អាល់គីតាប ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ទ្រង់ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ |
គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ; គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ; គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។
ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង ហើយជាតិសាសន៍ទាំងឡាយប៉ុនប៉ងការឥតបានការដូច្នេះ?
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
សូមបំពួនទូលបង្គំពីការឃុបឃិតរបស់មនុស្សដែលធ្វើអាក្រក់ ពីអង្គប្រជុំរបស់អ្នកប្រព្រឹត្តអំពើទុច្ចរិត
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។