ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។
ទំនុកតម្កើង 80:15 - ព្រះគម្ពីរខ្មែរសាកល គឺដើមដែលព្រះហស្តស្ដាំរបស់ព្រះអង្គបានដាំ និងមែកដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាដើមដែលព្រះហស្តស្តាំរបស់ព្រះអង្គបានដាំ ជាកូនដែលព្រះអង្គបានធ្វើ ឲ្យមានកម្លាំងសម្រាប់អង្គទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមការពារចម្ការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់ អាល់គីតាប សូមការពារចម្ការទំពាំងបាយជូរ ដែលទ្រង់បានដាំ ដោយទ្រង់ផ្ទាល់ គឺបុត្រាដែលទ្រង់បានពង្រឹងឲ្យមាំមួនឡើង! |
ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។
ដើម្បីឲ្យដៃរបស់យើងបាននៅស្ថិតស្ថេរជាមួយគាត់ ហើយដើមដៃរបស់យើងបានធ្វើឲ្យគាត់រឹងមាំ។
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
ឥឡូវនេះ ព្រះយេហូវ៉ាជាអ្នកដែលសូនខ្ញុំតាំងពីផ្ទៃម្ដាយឲ្យបានជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយ៉ាកុបមករកព្រះអង្គវិញ និងដើម្បីឲ្យអ៊ីស្រាអែលត្រូវបានប្រមូលមកឯព្រះអង្គ ព្រះអង្គមានបន្ទូល ——ដ្បិតខ្ញុំត្រូវបានលើកតម្កើងនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះរបស់ខ្ញុំបានជាកម្លាំងរបស់ខ្ញុំ——
សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
ហើយប្រាប់គាត់ថា: ‘ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: មើល៍! មនុស្សដែលមានឈ្មោះថា “លំពង់” នឹងដុះឡើងពីកន្លែងរបស់ខ្លួន ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។