ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
ទំនុកតម្កើង 79:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ប្រជាជាតិនានាបានចូលមកក្នុងមរតករបស់ព្រះអង្គហើយ! ពួកគេបានបង្ខូចព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយធ្វើឲ្យយេរូសាឡិមទៅជាគំនរបាក់បែក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ ពួកគេបានធ្វើឲ្យព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម អាល់គីតាប ឱអុលឡោះអើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ទ្រង់ ពួកគេបានធ្វើឲ្យម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ទៅជាសៅហ្មង ពួកគេបានកំទេចក្រុងយេរូសាឡឹម។ |
ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
គឺយកគាត់ចេញពីការមើលថែមេចៀមបំបៅកូន ឲ្យឃ្វាលយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ និងអ៊ីស្រាអែលជាមរតករបស់ព្រះអង្គ។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ក៏បានបន្ទាបបន្ថោកមរតករបស់យើង ព្រមទាំងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។ ប៉ុន្តែអ្នកមិនបានបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ ក៏បានធ្វើឲ្យនឹមរបស់អ្នកធ្ងន់ក្រៃលែងលើមនុស្សចំណាស់ផង។
ប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គបានកាន់កាប់ទឹកដីនេះតែមួយរយៈទេ នោះពួកសត្រូវរបស់យើងខ្ញុំបានជាន់ឈ្លីទីវិសុទ្ធរបស់ព្រះអង្គវិញ។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។