នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ទំនុកតម្កើង 77:11 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា មែនហើយ ខ្ញុំនឹងនឹកចាំកិច្ចការដ៏អស្ចារ្យតាំងពីបុរាណរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម អាល់គីតាប អុលឡោះតាអាឡាអើយ ខ្ញុំរំលឹកឡើងវិញ នូវស្នាដៃរបស់ទ្រង់ ខ្ញុំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើកាលពីជំនាន់ដើម។ |
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ចូរនឹកចាំកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ និងការអស្ចារ្យរបស់ព្រះអង្គ ព្រមទាំងការជំនុំជម្រះពីព្រះឱស្ឋរបស់ព្រះអង្គ
ព្រះអង្គបានធ្វើឲ្យមានការនឹកចាំអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ; ព្រះយេហូវ៉ាមានព្រះគុណ ហើយមានសេចក្ដីមេត្តាករុណា។
ទូលបង្គំនឹកចាំអំពីសម័យបុរាណ ទូលបង្គំជញ្ជឹងគិតអំពីកិច្ចការទាំងអស់របស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
ដោយព្រោះពួកគេមិនអើពើនឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬស្នាព្រះហស្តរបស់ព្រះអង្គ ដូច្នេះព្រះអង្គនឹងរំលំពួកគេ ហើយមិនសង់ពួកគេឡើងវិញឡើយ!
នោះខ្ញុំក៏និយាយថា៖ “ការដែលខ្ញុំឈឺផ្សាមកពីការនេះឯង គឺព្រះហស្តស្ដាំរបស់ព្រះដ៏ខ្ពស់បំផុតបានប្រែប្រួលហើយ”។
ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។