ទំនុកតម្កើង 69:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង ទឹកឡើងដល់ច្រមុះទូលបង្គំ ហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដ្បិតទឹកបានហូរចូល ដល់ព្រលឹងនៃទូលបង្គំហើយ អាល់គីតាប ឱអុលឡោះអើយ សូមសង្គ្រោះខ្ញុំផង ទឹកឡើងដល់ច្រមុះខ្ញុំ ហើយ!។ |
ដោយហេតុនេះ សូមឲ្យវិសុទ្ធជនគ្រប់គ្នាអធិស្ឋានដល់ព្រះអង្គ ក្នុងពេលដែលអាចរកព្រះអង្គឃើញ; ទោះបីជាមានទឹកជំនន់ធំក៏ដោយ ក៏វានឹងមិនប៉ះគេឡើយ។
ទីជម្រៅហៅរកទីជម្រៅ ដោយសូរនៃទឹកធ្លាក់របស់ព្រះអង្គ; អស់ទាំងរលកបែកផ្កាត្រែង និងរលកដកពពាររបស់ព្រះអង្គបានបោកលើទូលបង្គំ។
ចិត្តរបស់ខ្ញុំបានពេញហៀរដោយពាក្យពេចន៍ដ៏ល្អ ខ្ញុំសូត្រកំណាព្យរបស់ខ្ញុំដល់ស្ដេច អណ្ដាតរបស់ខ្ញុំជាប៉ាកការបស់អ្នកនិពន្ធដ៏ស្ទាត់ជំនាញ។
ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
ទូលបង្គំបានលិចចុះក្នុងភក់ដ៏ជ្រៅ គឺគ្មានកន្លែងដាក់ជើងឡើយ ទូលបង្គំបានចូលទៅក្នុងជម្រៅទឹក ហើយទឹកជំនន់បានជន់លិចទូលបង្គំ។
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!
យើងនឹងធ្វើឲ្យសេចក្ដីយុត្តិធម៌ទៅជាខ្សែរង្វាស់ ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាខ្សែប្រយោល; ដុំទឹកកកនឹងបក់នាំយកជម្រកនៃសេចក្ដីភូតភរទៅ ហើយទឹកដ៏ច្រើននឹងជន់លិចទីលាក់កំបាំង។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
ទូតសួគ៌នោះនិយាយនឹងខ្ញុំទៀតថា៖ “ទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យានោះអង្គុយ គឺជាជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និងភាសានានា។