ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
ទំនុកតម្កើង 68:2 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអង្គផាត់ពួកគេទៅ ដូចផាត់ផ្សែង សូមឲ្យមនុស្សអាក្រក់វិនាសនៅចំពោះព្រះ ដូចក្រមួនរលាយនៅចំពោះភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង អាល់គីតាប ទ្រង់នឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីទ្រង់ ដូចក្រមួនត្រូវថ្ងៃ ។ |
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
យ៉ាងណាមិញ មនុស្សអាក្រក់នឹងវិនាស; ខ្មាំងសត្រូវរបស់ព្រះយេហូវ៉ាប្រៀបដូចជាលម្អនៃវាលស្មៅ ពួកគេនឹងអស់ទៅ គឺអស់ទៅដូចជាផ្សែង។
មានតែព្រះអង្គទេ ដែលគួរឲ្យកោតខ្លាច! នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចឈរនៅចំពោះព្រះអង្គបាន?
ដើមទំពាំងបាយជូរនោះត្រូវបានដុតក្នុងភ្លើង ត្រូវបានកាប់ចោល ហើយវិនាសដោយសារតែការស្ដីបន្ទោសនៃព្រះភក្ត្ររបស់ព្រះអង្គ។
ភ្នំនានាបានរលាយដូចក្រមួននៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។
ជាតិសាសន៍ទាំងឡាយបានរត់គេចដោយឮសូរគឹកកង ប្រជាជាតិនានាបានខ្ចាត់ខ្ចាយដោយការលើកអង្គទ្រង់ឡើង។
——ដូចដែលភ្លើងឆេះស្នាប់គុម្ពោត ដូចដែលភ្លើងធ្វើឲ្យទឹកពុះឡើង—— ដើម្បីធ្វើឲ្យបច្ចាមិត្តរបស់ព្រះអង្គស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយឲ្យប្រជាជាតិនានាភ័យញ័រនៅចំពោះព្រះអង្គ។
សេចក្ដីអាក្រក់ឆេះដូចភ្លើង ក៏ស៊ីបំផ្លាញអញ្ចាញ និងបន្លា ហើយឆេះឡើងក្នុងគុម្ពោតព្រៃ ក៏ហុយឡើងជាបង្គោលផ្សែង។