Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:2 - អាល់គីតាប

2 ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ទ្រង់ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 សូមឲ្យ​ព្រះអង្គ​ផាត់​ពួកគេ​ទៅ ដូច​ផាត់​ផ្សែង សូមឲ្យ​មនុស្ស​អាក្រក់​វិនាស​នៅចំពោះ​ព្រះ ដូច​ក្រមួន​រលាយ​នៅចំពោះ​ភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​ទ្រង់​បណ្តេញ​គេ​ចេញ ដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅ ដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព​បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​គាត់។


ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រ‌អែល។ ស្តេច​ទត​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង អស់​ប្រាំ​ពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ គាត់​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។


កម្លាំង​របស់​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។


រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​អុលឡោះ‌តាអាឡា ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។


ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ទ្រង់​គំរាម​កំហែង​ពួក​គេ។


ភ្នំ​នានា​រលាយ​ចំពោះ​អុលឡោះ‌តាអាឡា ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ គឺ​ចំពោះ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល។


ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ទ្រង់ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ទ្រង់​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។


ពេល​ទ្រង់​សំដែង​អំណាច​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ទ្រង់​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់​ពុំ‌ខាន។


អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះ ធ្វើ​ឲ្យ មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។


ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នក បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ? នៅ​ពេលអុលឡោះ‌តាអាឡា​ផ្ដួល​រំលំ ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។


ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទ នៅ​ពេល​ព្រលឹម ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ ដូច​កំទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវ និង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។


ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ទ្រង់ ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជំរាល​ភ្នំ​ដែរ។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចេញ​ដំណើរ ម៉ូសា​បន្លឺ​សំឡេង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ទ្រង់ ត្រូវ​ខ្ចាត់​ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​អុលឡោះត្រូវ​បាក់ទ័ព​នៅ​ចំពោះ​ទ្រង់!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម