Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាតិសាសន៍​ទាំងឡាយ​បាន​រត់គេច​ដោយ​ឮ​សូរគឹកកង ប្រជាជាតិ​នានា​បាន​ខ្ចាត់ខ្ចាយ​ដោយ​ការលើក​អង្គទ្រង់​ឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ព្រះអង្គ​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អស់​ទាំង​ជន‌ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ទ្រង់​លើក​អង្គ​ទ្រង់​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ទ្រង់ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ទ្រង់​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។

សូមមើលជំពូក ចម្លង




អេសាយ 33:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជាតិ​នានា​ឡូឡា អាណាចក្រ​ទាំងឡាយ​រង្គើ​; ព្រះអង្គ​បាន​បន្លឺ​ព្រះសូរសៀង​របស់ព្រះអង្គ នោះ​ផែនដី​ក៏​រលាយ​។


សូម​កុំ​សម្លាប់​ពួកគេ​ឡើយ ក្រែងលោ​ប្រជារាស្ត្រ​របស់ទូលបង្គំ​ភ្លេច​; សូម​ធ្វើឲ្យ​ពួកគេ​ដើរសាត់អណ្ដែត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ហើយ​បន្ទាប​ពួកគេ​ចុះ​ផង​! ព្រះអម្ចាស់​ជា​ខែល​នៃយើងខ្ញុំ​អើយ​!


សូមឲ្យ​ព្រះអង្គ​ផាត់​ពួកគេ​ទៅ ដូច​ផាត់​ផ្សែង សូមឲ្យ​មនុស្ស​អាក្រក់​វិនាស​នៅចំពោះ​ព្រះ ដូច​ក្រមួន​រលាយ​នៅចំពោះ​ភ្លើង​។


ពីព្រោះ​ពួកគេ​បាន​រត់គេច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូតចេញ ពី​ធ្នូ​ដែល​យឹត​ជាស្រេច និង​ពី​បន្ទុក​នៃ​សង្គ្រាម​។


ជ័យភណ្ឌ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ប្រមូល ដូចជា​ការប្រមូលផល​របស់​ដង្កូវមេអំបៅ​; ដូចដែល​ការពពាក់ពពូន​របស់​កណ្ដូប​ជា​យ៉ាងណា គេ​នឹង​សង្គ្រុប​លើ​ជ័យភណ្ឌទាំងនោះ​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម