ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎!
ទំនុកតម្កើង 68:19 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះអម្ចាស់ ដែលផ្ទុកបន្ទុកជំនួសយើងជារៀងរាល់ថ្ងៃ; ព្រះជាសេចក្ដីសង្គ្រោះរបស់យើង។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ដ្បិតព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់ អាល់គីតាប សូមសរសើរតម្កើងអុលឡោះតាអាឡាជារៀងរាល់ថ្ងៃ ដ្បិតទ្រង់តែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក |
ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎!
ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា
ចូរទម្លាក់បន្ទុករបស់អ្នកលើព្រះយេហូវ៉ា នោះព្រះអង្គនឹងទ្រទ្រង់អ្នក ព្រះអង្គនឹងមិនឲ្យមនុស្សសុចរិតរង្គើឡើយ គឺជារៀងរហូត។
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក; យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ; យើងបានបង្កើតអ្នក ហើយយើងនឹងបី; យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌