ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
ទំនុកតម្កើង 60:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់ ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង អាល់គីតាប ទ្រង់បានធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ទ្រង់បានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។ |
ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើព្រះអង្គនឹងព្រះពិរោធទាស់នឹងសេចក្ដីអធិស្ឋានរបស់ ប្រជារាស្ត្រព្រះអង្គដល់ពេលណាទៀត?
ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។
តើព្រះអង្គក្រេវក្រោធនឹងយើងខ្ញុំជារៀងរហូតឬ? តើព្រះអង្គនឹងបន្លាយព្រះពិរោធរបស់ព្រះអង្គដល់គ្រប់ជំនាន់ឬ?
ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។
ព្រះយេហូវ៉ា ព្រះអម្ចាស់របស់អ្នក គឺព្រះរបស់អ្នក ដែលកាន់ក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានយកពែងនៃសេចក្ដីងេកងោក គឺពែងនៃសេចក្ដីក្ដៅក្រហាយរបស់យើង ចេញពីដៃរបស់អ្នកហើយ! អ្នកនឹងមិនផឹកពីវាទៀតឡើយ។
ព្រះអង្គបានបំពេញព្រះបន្ទូលរបស់ព្រះអង្គឲ្យសម្រេច ដែលព្រះអង្គមានបន្ទូលទាស់នឹងយើងខ្ញុំ និងពួកចៅហ្វាយរបស់យើងខ្ញុំ ដែលគ្រប់គ្រងលើយើងខ្ញុំ ដោយនាំមហន្តរាយដ៏ធំមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានធ្វើ ដូចអ្វីដែលត្រូវបានធ្វើដល់យេរូសាឡិមឡើយ។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំដែលដណ្ដប់ដោយក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងគជ់អើយ!