ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ទំនុកតម្កើង 57:11 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីរុងរឿងរបស់ព្រះអង្គបានខ្ពស់ជាងផែនដីទាំងមូល!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង ខ្ពស់ជាងស្ថានសួគ៌ ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។ អាល់គីតាប ឱអុលឡោះអើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ទ្រង់នៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ទ្រង់ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ឱព្រះអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីរុងរឿងរបស់ព្រះអង្គបានខ្ពស់ជាងផែនដីទាំងមូល!
ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ ជាព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ទូលបង្គំ៕
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕