ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទំនុកតម្កើង 56:12 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវតែថ្វាយតង្វាយ តាមពាក្យដែលទូលបង្គំបានបន់ស្រន់ព្រះអង្គ ទូលបង្គំនឹងថ្វាយយញ្ញបូជាអរព្រះគុណព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់ ទូលបង្គំនឹងថ្វាយដង្វាយអរព្រះគុណដល់ទ្រង់ អាល់គីតាប ឱអុលឡោះអើយ! ខ្ញុំត្រូវតែជូនជំនូន តាមពាក្យដែលខ្ញុំបានសន្យាជាមួយទ្រង់ ខ្ញុំនឹងធ្វើគូរបានអរគុណទ្រង់។ |
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ!
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។