ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
ទំនុកតម្កើង 54:2 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងពាក្យពីមាត់របស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមស្តាប់ពាក្យដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់វាចា របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់វាចារបស់ទូលបង្គំផង អាល់គីតាប ឱអុលឡោះអើយ សូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ សូមស្តាប់ពាក្យរបស់ខ្ញុំផង |
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។