Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 54:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ឱ​ព្រះ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យ​ពី​មាត់​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ព្រះ​អើយ សូម​ស្តាប់​ពាក្យ​ដែល​ទូល‌បង្គំ​អធិស្ឋាន សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​វាចា របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​ដែល​ទូលបង្គំ​អធិស្ឋាន សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​វាចា​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ឱ​អុលឡោះ​អើយ សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 54:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទត​មក​ទូលបង្គំ ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ


ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ផង! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ដែល​ទូលបង្គំ​ទទូច​អង្វរ!


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល​នៅ​គីបៀរ ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហា‌គី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។


អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល នៅ​គីបៀរ ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម