ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 51:16 - ព្រះគម្ពីរខ្មែរសាកល

ជាការពិត ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា​ឡើយ បើមិនដូច្នោះទេ ម្ល៉េះសម​ទូលបង្គំ​បាន​ថ្វាយ​ហើយ​; ព្រះអង្គ​ក៏មិន​សព្វព្រះហឫទ័យ​នឹង​តង្វាយដុត​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិតព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញ‌បូជា​ទេ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​ថ្វាយ​តង្វាយ​ដុត នោះ​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​ទេ បើ​សព្វ​ព្រះ‌ហឫទ័យ​វិញ នោះ​ទូលបង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មិន​ពេញ​ចិត្ត ឲ្យ​ខ្ញុំ​ធ្វើ​គូរបាន​ទេ ទោះ​បី​គូរបាន​ដុត ក៏​មិន​ពេញ​ចិត្ត​ទ្រង់​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 51:16
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ


យើង​មិន​ស្ដីបន្ទោស​អ្នក​ព្រោះតែ​យញ្ញបូជា​របស់អ្នក​ទេ រីឯ​តង្វាយដុត​របស់អ្នក​ក៏​នៅចំពោះ​យើង​ជានិច្ច​ដែរ​។


មើល៍! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីពិតត្រង់​នៅ​ផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​យល់​ប្រាជ្ញា នៅក្នុង​ទីសម្ងាត់​នៃចិត្ត​!


មាត់​របស់ទូលបង្គំ​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ទោះបីជា​ទូលបង្គំ​មិន​ដឹង​ចំនួន​ក៏ដោយ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ទៅហើយ ចុះទម្រាំ​ពេល​គេ​ថ្វាយ​ដោយ​បំណងអាក្រក់​វិញ តើនឹងលើសជាង​អម្បាលម៉ាន​ទៅទៀត​។