ទំនុកតម្កើង 37:12 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ប៉ងធ្វើអាក្រក់ទាស់នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់អ្នកនោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ អាល់គីតាប មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង |
ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ជាច្រើន ក៏មានសេចក្ដីគួរឲ្យខ្លាចនៅគ្រប់ទិស; នៅពេលពួកគេឃុបឃិតគ្នាទាស់នឹងទូលបង្គំ ពួកគេប៉ងធ្វើអាក្រក់ដើម្បីយកជីវិតទូលបង្គំ។
ព្រះយេហូវ៉ាទ្រង់ប្រោសលោះព្រលឹងរបស់បាវបម្រើព្រះអង្គ; អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នឹងមិនត្រូវទទួលទោសឡើយ៕
ពួកគេសង្កៀតធ្មេញដាក់ខ្ញុំ ដូចជាមនុស្សចំអកឡកឡឺយដែលមិនគោរពព្រះនៅក្នុងពិធីជប់លៀង។
រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។