មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕
ទំនុកតម្កើង 35:28 - ព្រះគម្ពីរខ្មែរសាកល អណ្ដាតរបស់ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គវាល់ព្រឹកវាល់ល្ងាច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អណ្ដាតទូលបង្គំនឹងថ្លែងអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គដរាបរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជានិច្ច ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។ អាល់គីតាប ពេលនោះ ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជានិច្ច ហើយខ្ញុំសរសើរតម្កើងទ្រង់ ជារៀងរាល់ថ្ងៃ!។ |
មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕
ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។
អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕