Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 អណ្ដាត​របស់ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​សរសើរតម្កើង​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 យ៉ាង​នោះ អណ្តាត​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ហើយ​ពី​សេចក្ដី​សរសើរ​នៃ​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​នោះ ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា‌និច្ច ហើយ​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។


ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុងរឿង​របស់​យើង។


ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ព្រះអង្គ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។


ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំ​វេទនា ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម