ទំនុកតម្កើង 33:6 - ព្រះគម្ពីរខ្មែរសាកល បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះយេហូវ៉ា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើម ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ ពីព្រះឱស្ឋទ្រង់ អាល់គីតាប ផ្ទៃមេឃកើតឡើងដោយសារបន្ទូល របស់អុលឡោះតាអាឡា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារបញ្ជារបស់ទ្រង់ដែរ។ |
ព្រះមានបន្ទូលថា៖ “ចូរឲ្យមានលំហនៅចន្លោះទឹក ហើយឲ្យលំហនោះញែកទឹកនិងទឹក ចេញពីគ្នា”។
គឺយ៉ាងនេះឯងដែលបណ្ដាមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ត្រូវបានបង្កើតចប់សព្វគ្រប់។
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
ដូច្នេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងនឹងលុបមនុស្សដែលយើងបាននិម្មិតបង្កើត ចេញពីផ្ទៃផែនដី គឺចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស ដ្បិតយើងស្ដាយដែលបានបង្កើតពួកគេ”។
ព្រះអង្គទ្រង់ចាត់ខ្យល់ដង្ហើមរបស់ព្រះអង្គឲ្យមក នោះវាក៏ត្រូវបាននិម្មិតបង្កើត ហើយព្រះអង្គស្ដារផ្ទៃផែនដីឡើងវិញ!
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេ រួចមានបន្ទូលថា៖“ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធចុះ!
ពួកគេបានជំនួសសេចក្ដីពិតរបស់ព្រះ ដោយសេចក្ដីកុហក ហើយថ្វាយបង្គំ និងបម្រើអ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាងព្រះអង្គដែលនិម្មិតបង្កើត។ ព្រះអង្គសមនឹងទទួលការលើកតម្កើងជារៀងរហូត! អាម៉ែន។
ដោយសារតែជំនឿ យើងយល់ថាសាកលលោកត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ ដូច្នេះយើងយល់ថាអ្វីៗដែលមើលឃើញ មិនមែនកើតមកពីអ្វីៗដែលមើលឃើញនោះទេ។
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;