ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 33:17 - ព្រះគម្ពីរខ្មែរសាកល

ឯ​សេះ​ក៏​ឥតប្រយោជន៍​សម្រាប់​ការរួចជីវិត​ដែរ វា​មិន​អាច​រំដោះ​បាន​ដោយ​កម្លាំង​ដ៏ខ្លាំង​របស់វា​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណ ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំង របស់​វា​ដែរ

សូមមើលជំពូក

អាល់គីតាប

សេះ​ចំបាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជំនះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 33:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កម្លាំង​របស់​សេះ ក៏មិន​រីករាយ​នឹង​កម្លាំងជើង​របស់​មនុស្ស​ដែរ


អ្នកខ្លះ​ទុកចិត្ត​លើ​រទេះចម្បាំង អ្នកខ្លះ​ទុកចិត្ត​លើ​សេះ រីឯ​យើង​វិញ យើង​ទុកចិត្ត​លើ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើង​។


គេ​បាន​លុតចុះ ហើយ​ដួល រីឯ​យើង​វិញ យើង​បាន​ក្រោកឡើង ហើយ​ឈរត្រង់​។


សេះ​មាន​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​នៃ​សង្គ្រាម ប៉ុន្តែ​ជ័យជម្នះ​ស្រេចលើ​ព្រះយេហូវ៉ា​៕


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


ក៏​និយាយថា​៖ “ទេ​! ពួកយើង​នឹង​រត់គេច​លើ​សេះ​!”។ ដូច្នេះ អ្នករាល់គ្នា​នឹង​រត់គេច​មែន​។ អ្នករាល់គ្នានិយាយ​ទៀត​ថា​៖ “ពួកយើង​នឹង​ជិះ​សេះ​ដ៏លឿន​!”។ ដូច្នេះ ពួកអ្នកដែល​ដេញតាម​អ្នករាល់គ្នា​នឹង​លឿន​ដែរ​។


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។