ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ និងជាបន្ទាយនៃសេចក្ដីសង្គ្រោះ ដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។
ទំនុកតម្កើង 20:7 - ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ អាល់គីតាប អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង។ |
ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ និងជាបន្ទាយនៃសេចក្ដីសង្គ្រោះ ដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។
យើងនឹងធ្វើឲ្យគេនឹកចាំឈ្មោះរបស់អ្នកនៅគ្រប់ជំនាន់ទាំងអស់ ដោយហេតុនេះ ប្រជាជាតិនានានឹងអរគុណអ្នក ជារៀងរហូតអស់កល្បជានិច្ច៕
ក៏និយាយថា៖ “ទេ! ពួកយើងនឹងរត់គេចលើសេះ!”។ ដូច្នេះ អ្នករាល់គ្នានឹងរត់គេចមែន។ អ្នករាល់គ្នានិយាយទៀតថា៖ “ពួកយើងនឹងជិះសេះដ៏លឿន!”។ ដូច្នេះ ពួកអ្នកដែលដេញតាមអ្នករាល់គ្នានឹងលឿនដែរ។
វេទនាហើយ! ពួកអ្នកដែលចុះទៅអេហ្ស៊ីបដើម្បីជំនួយ ព្រមទាំងពឹងលើសេះ! ពួកគេទុកចិត្តលើរទេះចម្បាំង ដោយព្រោះមានចំនួនច្រើន ហើយទុកចិត្តលើពលសេះ ដោយព្រោះគេខ្លាំងពូកែណាស់ ប៉ុន្តែពួកគេមិនបានរំពឹងមើលទៅអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទេ ក៏មិនបានស្វែងរកព្រះយេហូវ៉ាដែរ។