ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។
ទំនុកតម្កើង 18:32 - ព្រះគម្ពីរខ្មែរសាកល គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំង និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ អាល់គីតាប អុលឡោះប្រទានឲ្យខ្ញុំមានកម្លាំង និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។ |
ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។
ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
នេះមិនមែនថាយើងទុកចិត្តលើសមត្ថភាពដែលខ្លួនមាន ដែលចាត់ទុកដូចជាមានអ្វីមួយចេញពីខ្លួនយើងឡើយ ផ្ទុយទៅវិញ សមត្ថភាពរបស់យើងមកពីព្រះ។