Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:5 - ព្រះគម្ពីរខ្មែរសាកល

5 នេះ​មិនមែន​ថា​យើង​ទុកចិត្ត​លើ​សមត្ថភាព​ដែល​ខ្លួន​មាន ដែល​ចាត់ទុក​ដូចជា​មាន​អ្វីមួយ​ចេញពី​ខ្លួនយើង​ឡើយ ផ្ទុយទៅវិញ សមត្ថភាព​របស់យើង​មកពី​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 មិន​មែន​ថា​យើង​មាន​សមត្ថភាព​ផ្ទាល់ខ្លួន‍​ ដើម្បី​ចាត់​ទុក​ថា​អ្វី​មួយ​មក​ពី​ខ្លួន​យើង​ទេ​ ព្រោះ​សមត្ថភាព​របស់​យើង​មក​ពីព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង នឹង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​អុលឡោះ​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។


ហើយ​មើល៍! ខ្ញុំ​នឹង​បញ្ជូន​អ្វី​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​សន្យា​មក​ដល់​អ្នករាល់គ្នា​។ យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ស្នាក់នៅ​ទីក្រុងរហូតដល់​អ្នករាល់គ្នា​ត្រូវបាន​បំពាក់​ដោយ​ព្រះចេស្ដា​ពី​ស្ថានដ៏ខ្ពស់​ចុះ”។


“គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ អ្នករាល់គ្នា​ជា​មែក​។ អ្នក​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នកនោះ អ្នកនោះ​នឹង​បង្កើត​ផល​ជាច្រើន ដ្បិត​អ្នករាល់គ្នា​មិនអាច​ធ្វើ​អ្វី​ដោយគ្មាន​ខ្ញុំ​បានឡើយ​។


ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ក្រៅពី​អ្វីៗដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ ដើម្បីឲ្យ​សាសន៍ដទៃ​ស្ដាប់បង្គាប់ គឺ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​តាមរយៈ​ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់ខ្ញុំ


ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។


ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​មេជាងសំណង់​ដែល​មានប្រាជ្ញា ស្របតាម​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ក្រោយមក​មាន​ម្នាក់ទៀត​សាងសង់ពីលើ​; ប៉ុន្តែ​ចូរឲ្យ​ម្នាក់ៗ​ប្រុងប្រយ័ត្ន​នឹង​របៀប​ដែល​សាងសង់ពីលើ​នោះ​ចុះ


ខ្ញុំ​បាន​ដាំ អ័ប៉ុឡូស​បាន​ស្រោចទឹក ប៉ុន្តែ​ព្រះ​បាន​ធ្វើឲ្យដុះឡើង​។


ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖“គុណ​របស់យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់យើងបានគ្រប់លក្ខណៈ​នៅក្នុង​ភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំ​នឹង​អួត​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យ​ព្រះចេស្ដា​របស់​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​លើ​ខ្ញុំ​។


ចំពោះ​អ្នកដែលកំពុងវិនាស យើង​ជា​ក្លិន​នៃ​សេចក្ដីស្លាប់​ដែល​នាំទៅ​សេចក្ដីស្លាប់ រីឯ​ចំពោះ​អ្នកដែលកំពុងបានសង្គ្រោះ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំទៅ​ជីវិត​។ តើ​នរណា​ស័ក្ដិសម​នឹង​ការងារ​ទាំងនេះ​?


យ៉ាងណាមិញ យើង​មាន​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់ថា​ព្រះចេស្ដា​ដ៏ប្រសើរហួសវិស័យ​នេះ​ជា​របស់​ព្រះ គឺ​មិនមែន​ចេញពី​យើង​ទេ​។


ដ្បិត​គឺ​ព្រះ ដែល​ធ្វើសកម្មភាព​ក្នុង​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ទាំង​មានបំណង និង​ទាំង​ប្រព្រឹត្ត​តាម​បំណងព្រះហឫទ័យល្អ​របស់​ព្រះអង្គ​។


ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។


ហើយ​អ្វីដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅមុខ​សាក្សី​ជាច្រើន​នោះ ចូរ​ផ្ទុកផ្ដាក់​នឹង​មនុស្ស​ស្មោះត្រង់​ដែល​មានសមត្ថភាព​បង្រៀន​អ្នក​ផ្សេងទៀត​ដែរ​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម