ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។
ទំនុកតម្កើង 147:19 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដល់យ៉ាកុប ក៏ប្រកាសបទបញ្ញត្តិ និងច្បាប់របស់ព្រះអង្គដល់អ៊ីស្រាអែលផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រកាសព្រះបន្ទូល របស់ព្រះអង្គដល់យ៉ាកុប គឺច្បាប់ និងវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្តែងឲ្យពូជពង្ស របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានច្បាប់ និងវិន័យរបស់ព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ត នឹងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល អាល់គីតាប ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។ |
ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។
ព្រះអង្គបានស្ថាបនាសេចក្ដីបន្ទាល់ក្នុងយ៉ាកុប ហើយតាំងក្រឹត្យវិន័យក្នុងអ៊ីស្រាអែល ដែលព្រះអង្គបានបង្គាប់ដូនតារបស់យើង ឲ្យបង្រៀនក្រឹត្យវិន័យនោះដល់កូនចៅរបស់ពួកគាត់
“ចូរនឹកចាំក្រឹត្យវិន័យរបស់ម៉ូសេអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់គាត់នៅលើភ្នំហោរែបសម្រាប់អ៊ីស្រាអែលទាំងមូល ព្រមទាំងបទបញ្ញត្តិ និងច្បាប់ទាំងនោះ។
មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។
គឺជនជាតិអ៊ីស្រាអែល។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យា សុទ្ធតែជារបស់ពួកគេ;