ទំនុកតម្កើង 144:7 - ព្រះគម្ពីរខ្មែរសាកល សូមលូកព្រះហស្តរបស់ព្រះអង្គពីស្ថានដ៏ខ្ពស់មក; សូមដោះទូលបង្គំឲ្យរួច ហើយរំដោះទូលបង្គំពីទឹកដ៏ច្រើន និងពីកណ្ដាប់ដៃរបស់ជនបរទេសផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលាព្រះហស្តចុះពីស្ថានលើមក សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចផុតពីទឹកដ៏ធំ គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ អាល់គីតាប សូមផ្តល់អំណាចពីសូរ៉កាមករំដោះខ្ញុំ សូមស្រង់ខ្ញុំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។ |
សូមដោះទូលបង្គំឲ្យរួច ហើយរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់ជនបរទេសផង ដែលមាត់របស់ពួកគេនិយាយសេចក្ដីមិនពិត ហើយដៃស្ដាំរបស់ពួកគេជាដៃស្ដាំដែលស្បថដោយកុហក។
ព្រះអង្គលូកព្រះហស្តពីស្ថានដ៏ខ្ពស់ ហើយចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកដ៏ច្រើន។
ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ ដ្បិតពួកគេខ្លាំងជាងខ្ញុំ។
ដ្បិតជនមិនស្គាល់បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ មនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះនៅមុខពួកគេឡើយ។ សេឡា
យូដាបានក្បត់ ព្រមទាំងប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម នៅក្នុងអ៊ីស្រាអែល និងយេរូសាឡិម។ ដ្បិតយូដាបានបន្ទាបបន្ថោកទីវិសុទ្ធរបស់ព្រះយេហូវ៉ាដែលខ្លួនបានស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
ទូតសួគ៌នោះនិយាយនឹងខ្ញុំទៀតថា៖ “ទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យានោះអង្គុយ គឺជាជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និងភាសានានា។