Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:6 - ព្រះគម្ពីរខ្មែរសាកល

6 សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​បញ្ចេញ​ផ្លេក‌បន្ទោរ ហើយ​កម្ចាត់‌កម្ចាយ​ពួក​គេ សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​បំបាក់​ទ័ព​ពួក​គេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ សូម​បាញ់​ព្រួញ​របស់​ព្រះអង្គ​បំបាក់​ទ័ព​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សូម​ចាត់​ប្រើ​ផ្លេក‌បន្ទោរ​ចុះ​មក​កំចាត់‌កំចាយ​គេ សូម​បាញ់​អស់​ទាំង​ព្រួញ​របស់​ទ្រង់​ចេញ​ទៅ​បំបាក់​ទ័ព​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ កំចាត់‌កំចាយ​ខ្មាំង​សត្រូវ សូម​បាញ់​ព្រួញ​របស់​ទ្រង់​បំបាក់​ទ័ព​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។


ដ្បិត​ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បែរខ្នង​; ព្រះករុណា​នឹង​តម្រង់​ធ្នូ​ចំ​មុខ​ពួកគេ​។


ព្រួញ​របស់ព្រះករុណា​មុត​ណាស់ វាចូល​ក្នុង​បេះដូង​ខ្មាំងសត្រូវ​របស់​ព្រះរាជា​; ប្រជាជាតិ​ទាំងឡាយ​ដួល​នៅក្រោម​ព្រះករុណា​។


ពួកគេ​នឹង​ធ្វើឲ្យ​ខ្លួនឯង​ជំពប់ គឺ​អណ្ដាត​របស់ពួកគេ​ប្រឆាំងនឹង​ខ្លួនឯង​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​គ្រវីក្បាល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម