មានពរហើយ អ្នកដែលព្រះរបស់យ៉ាកុបជាជំនួយរបស់ខ្លួន អ្នកដែលសេចក្ដីសង្ឃឹមរបស់គេនៅក្នុងព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្លួន!
ទំនុកតម្កើង 144:15 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ ប្រជារាស្ត្រដែលមានសណ្ឋានដូច្នេះ! មានពរហើយ ប្រជារាស្ត្រដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិណាមានព្រះពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ អើ សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។ អាល់គីតាប ប្រជាជាតិណាមានពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ! |
មានពរហើយ អ្នកដែលព្រះរបស់យ៉ាកុបជាជំនួយរបស់ខ្លួន អ្នកដែលសេចក្ដីសង្ឃឹមរបស់គេនៅក្នុងព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្លួន!
មានពរហើយ ប្រជាជាតិដែលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជាប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើសទុកជាមរតករបស់អង្គទ្រង់!
មានពរហើយ អ្នកដែលព្រះអង្គជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យគេរស់នៅទីធ្លារបស់ព្រះអង្គ! យើងខ្ញុំនឹងស្កប់ចិត្តដោយសេចក្ដីល្អនៃដំណាក់របស់ព្រះអង្គ ជាភាពវិសុទ្ធនៃព្រះវិហាររបស់ព្រះអង្គ។
មានពរហើយ ប្រជារាស្ត្រដែលស្គាល់សម្រែកហ៊ោសប្បាយ! ព្រះយេហូវ៉ាអើយ ពួកគេដើរក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គ!
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌