Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះ អើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 មានពរ​ហើយ ប្រជារាស្ត្រ​ដែល​មាន​សណ្ឋានដូច្នេះ​! មានពរ​ហើយ ប្រជារាស្ត្រ​ដែល​មាន​ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្លួន​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ៙ មាន​ពរ​ហើយ​ប្រជាជន​ណា ដែល​មាន​ព្រះ​ពរ​ដូច្នេះ​ធ្លាក់​មក! មានពរ​ហើយ​ប្រជាជន​ណា ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រជា‌ជាតិ​ណា​មាន​ព្រះ‌ពរ​ដូច្នេះ ប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា​គោរព​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន ប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រជា‌ជាតិ​ណា​មាន​ពរ​ដូច្នេះ ប្រជា‌ជាតិ​នោះ​មាន​សុភ‌មង្គល​ហើយ ប្រជា‌ជាតិ​ណា​គោរព​អុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្លួន ប្រជា‌ជាតិ​នោះ​មាន​សុភ‌មង្គល​ហើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ហេសេគា នឹង​ពួក​អ្នក​ជា​ប្រធាន បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់


សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន


មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជា ព្រះ​របស់​ខ្លួន គឺ​ជាសាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់


មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់


មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង រីក‌រាយ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់


សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់


ឱ​អ៊ីស្រាអែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម