ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទំនុកតម្កើង 139:13 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលនិម្មិតបង្កើតគ្រឿងក្នុងរបស់ទូលបង្គំ ព្រះអង្គបានក្រងចេញជាទូលបង្គំឡើងនៅក្នុងផ្ទៃម្ដាយទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ អាល់គីតាប ទ្រង់បានបង្កើតខ្ញុំមក ទ្រង់បានបង្កប់ខ្ញុំនៅក្នុងផ្ទៃម្ដាយ។ |
ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។
មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង!
ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ!
“វង្សត្រកូលយ៉ាកុប និងអស់អ្នកដែលនៅសល់នៃវង្សត្រកូលអ៊ីស្រាអែល ដែលយើងបានផ្ទុកតាំងពីក្នុងផ្ទៃម្ដាយ ហើយបានបីតាំងពីកំណើតអើយ ចូរស្ដាប់យើង!
ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? ប្រសិនបើរូបកាយទាំងមូលជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា?